Galaxy S7/ S7 Edge​ ​ត្រៀម​ចេញ​ពណ៌​ខ្មៅ​រលោង​ ​នា​ខែ​ក្រោយ


ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៃ​ការ​លក់​ ​Galaxy S7/ S7 Edge​ ​ពណ៌​ទឹក​សមុទ្រ​រលោង​ ​Blue Coral hue​ ​Samsung​ ​ក៏​គ្រោង​បញ្ចេញ​ពណ៌​ខ្មៅ​រលោង​ ​glossy black​ ​ដ៏​ពិសេស​នា​ដើម​ខែ​ធ្នូ​នេះ​ផង​ដែរ។
Galaxy S7/ S7 Edge​ ​ដែល​មាន​ពណ៌​ខ្មៅ​រលោង​នេះ​ នឹង​មាន​វត្តមាន​មុន​គេ​សម្រាប់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​ចំពោះ​ទីផ្សារ​អន្តរជាតិ​គឺ​មិន​ទាន់​មាន​ការ​កំណត់​នៅ​ឡើយ​ទេ​ ​នេះ​បើ​យោង​តាម​ប្រភព​ពី​កន្លែង​ផលិត។
ការ​បញ្ចេញ​ពណ៌​ថ្មី​ៗ​ពិសេស​ៗ​សម្រាប់​ម៉ូដែល​ ​Galaxy S7/ S7 Edge​ ​គឺ​ជា​ការ​ស្តា​កេរ្តិ៍ឈ្មោះ​ ​និង​រួម​ចំណែក​ប្រមូល​ចំណូល​ក្រោយ​ ​Samsung​ ​បាន​ខាតបង់​អស់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​ឧបទ្ទវហេតុ​ ​Galaxy Note 7៕
Galaxy S7/ S7 Edge​ ​ត្រៀម​ចេញ​ពណ៌​ខ្មៅ​រលោង​ ​នា​ខែ​ក្រោយ Galaxy S7/ S7 Edge​ ​ត្រៀម​ចេញ​ពណ៌​ខ្មៅ​រលោង​ ​នា​ខែ​ក្រោយ Reviewed by Unknown on 6:39 PM Rating: 5

No comments

Recent Posts