រឿង«កំណត់ហេតុនាងនាថ» នឹងទៅដល់ខេត្តបាត់ដំបង និងកំពង់ចាម
ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៤:១១ (02-12-2016 14:11)
រាជធានីភ្នំពេញ ៖ មិនទាន់បាត់ភាពកក្រើក
សម្រាប់អ្នកទស្សនាក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាបផង
ស្រាប់តែខ្សែភាពយន្ត
«កំណត់ហេតុនាងនាថ» បានប្រកាសចេញទៅចាក់បញ្ចាំងជូនថែមទៀត នៅលើទឹកដីខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដែលតារាសម្តែងក្នុងខ្សែភាពយន្តនេះ នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបផ្ទាល់ជាមួយអ្នកគាំទ្ររបស់ពួកគេ។
ខ្សែភាពយន្ត «កំណត់ហេតុនាងនាថ» អាចក្លាយជាខ្សែភាពយន្ត ដែលមានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ ក្រោយពីទទួលបានអ្នកគាំទ្រជាច្រើនម៉ឺននាក់ ខណៈដែលចាក់បញ្ចាំង ទើបបានមួយសប្តាហ៍នេះ ។
ខ្សែភាពយន្តដែលទទួលបានចំណាត់ថ្នាក់កំពូលតារាង នៅរោងភាពយន្តទំនើបៗនេះ នឹងធ្វើការចាក់បញ្ចាំងជូនដល់អ្នកគាំទ្ររបស់ខ្លួននៅខេត្តបាត់ដំបងចំនួន២ថ្ងៃ គឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ធ្នូ នេះ ហើយនឹងបន្តទៅចាក់បញ្ចាំងនៅលើទឹកដីនៃខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ធ្នូ ២០១៦។
ក្រៅពីខេត្តទាំង២ខាងលើ ផលិតកម្មគ្រោងនឹងចាក់បញ្ចាំងនៅតាមបណ្តាខេត្តនានា ដែលមានរោងកុន និងសាលមហោស្រពដែលអាចចាក់បាន ហើយពេលនេះអ្នកស្រីកំពុងតែមកជួបជាមួយនឹងក្រុមការងាររោងភាពយន្តនៅខេត្តព្រះសីហនុទៀត ដើម្បីកំណត់ថ្ងៃចាក់បញ្ចាំង។
គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «កំណត់ហេតុនាងនាថ» ត្រូវចាប់ផ្តើមផលិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមការដឹកនាំសម្តែងដោយផលិតករវ័យក្មេង លោកចាន់ណា រ៉ូណាន់ និងចំណាយទុនប្រមាណ៧ម៉ឺនដុល្លារ ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះ មានកញ្ញាណាតាហ្សា លោក ន សុភរិទ្ធិ លោកទេពរិន្ទ ដារ៉ូ ក្រុមតារាចម្រៀង D5net លោកភី ម៉ៃ ទ្រី លោកទ្រី តារាវុធ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាងប៉ោង ប៉ោង លោក អ៊ុក សុភរិទ្ធិ និងតារាប្រុសស្រីជាច្រើនរូបទៀត ។
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE

Reviewed by Unknown
on
11:35 PM
Rating:
No comments